Statement by the United States on Amendments to Cambodia’s Political Party Law
The United States is deeply concerned about the amendments to Cambodia’s Law on Political Parties passed by the National Assembly on February 20 with little consultation or public debate. The amendments give the government broad authority to restrict freedom of expression and the legitimate activities of political parties and, under vaguely defined circumstances, to dissolve them.
សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង ចំពោះវិសោធនកម្មស្តីពីច្បាប់គណបក្សនយោបាយ នៅកម្ពុជា ដែលត្រូវបានអនុម័ត្តដោយរដ្ឋសភាជាតិ នៅថ្ងៃទី២០ ខែកុម្ភះនេះ ដោយមានការពិគ្រោះ ឬពិភាក្សាគ្នាជាសាធារណ:បន្តិចបន្តួច។ វិសោធនកម្មនេះបានផ្តល់អំណាចយ៉ាងធំដល់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការដាក់កំហិតដល់សេរីភាពក្នុងការបញ្ចេញមតិ និងសកម្មភាពស្របច្បាប់នានារបស់ គណបក្សនយោបាយ ហើយនៅក្រោមកាលះទេសះកំណត់មិនច្បាស់លាស់ណាមួយ គឺរំលាយ គណបក្សនយោបាយតែម្តង។
Cambodia’s Constitution establishes the country as a liberal, multi-party democracy and guarantees its citizens the right to form political parties. Political parties play a critical role in every democracy. They are an important means by which the will of the people is carried out through governance and legislation.
រដ្ឋធម្មនុញរបស់កម្ពុជាបានចែងថា កម្ពុជាជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងធានាសិទ្ធិពលរដ្ឋរបស់ខ្លួនក្នុងការបង្កើតគណបក្សនយោបាយ។ គណបក្សនយោបាយ ដើរតួដ៏សំខាន់នៅគ្រប់សង្គមប្រជាធិបតេយ្យ។ គណបក្សនយោបាយ ជាមធ្យោបាយដែលឆន្ទះរបស់ ប្រជាពលរដ្ឋត្រូវបានអនុវត្តតាមរយះអភិបាលកិច្ចនិងច្បាប់។
Cambodians can take pride in their country’s development over the past 25 years: Cambodia has held five national elections, and the ongoing voter registration process holds out the prospect of a sixth. Any government action to ban or restrict parties under the new amendments would constitute a significant setback for Cambodia’s political development and would seriously call into question the legitimacy of the upcoming elections.
កម្ពុជាអាចមានមោទនភាពក្នុងការអភិវឌ្ឍន៏ប្រទេសរបស់ខ្លួនក្នុងរយះពេលជាង២៥ឆ្នាំមកនេះ ដោយបានរៀបចំការបោះឆ្នោតចំនួនប្រាំលើកកន្លងមកហើយ និងដំណើរការចុះឈ្មោះបោះឆ្នោតដែលកំពុងកើតមាន ឆ្លុះអោយឃើញពីការឆ្ពោះទៅរកការបោះឆ្នោតលើកទី៦នៅពេលខាងមុខ។ សកម្មភាព ណាមួយ ដែលបានហាមឃាត់ដល់គណបក្សនយោបាយនៅក្រោមវិសោធនកម្មច្បាប់ថ្មីនេះ គឺជាការ ដើរថយក្រោយមួយដ៏សំខាន់សំរាប់ការអភិវឌ្ឍន៏នយោបាយនៅក្នុងប្រទេសកម្ពុជា ហើយនឹងនាំអោយ មានជាសំណួរពីភាពស្របច្បាប់ក្នុងការបោះឆ្នោតនាពេលខាងមុខ។
We call on the government of Cambodia to take all necessary steps to ensure that the electoral campaigns and elections in 2017 and 2018 are free, open, and transparent, that all political parties have the opportunity to compete on an equal basis.
យើងសូមអំពាវនាវអោយរាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកនូវជំហរចាំបាច់នានាដើម្បីធានាថា យុទ្ធនាការឃោសនាបោះឆ្នោតនិងការបោះឆ្នោតក្នុងឆ្នាំ២០១៧ និង២០១៨ខាងមុខ មានលក្ខណះ សេរី បើកចំហរនិងមានតម្លាភាព ហើយគ្រប់គណបក្សនយោបាយទាំងអស់មានឱកាស ក្នុងការចូល រួមប្រគួតប្រជែងដោយស្មើភាពគ្នា៕